Battambang Province
បើតាមសិលាចារិកថ្មប្រាសាទដែលយើងមាន និងបានរកឃើញរហូតសព្វថ្ងៃ នៅមុនសម័យ និងសម័យអង្គរគេពុំបានឃើញចែងអោយយើងដឹងថា តើសម័យនោះ មាន ភូមិស្រុកណាមួយដែលមានឈ្មោះ បាត់ដំបងនោះទេ ។ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា ឈ្មោះបាត់ដំបង នេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរ ។ ប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារមហាជនខ្មែរមាន ប្រើឈ្មោះស្រុកបាត់ដំបង។ ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង ប្រវត្តិសាស្ត្រសរសេរលើសិលាចារិកមិនបានឆ្លើយឲ្យដឹងឡើយ គឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរ យើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុ ដែលនាំអោយយើងហៅឈ្មោះបាត់ដំបងឬអូរដំបង ។ ឯឈ្មោះ ព្រះដំបង គឺស្តេចរាមាទី១បានកំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជា ព្រះដំបង ។
ប្រវត្តិលោកតាដំបងក្រញូង
អ្នកទាំងអស់គ្នា ភាគច្រើនបានស្គាល់ លោកតាដំបងក្រញូង សឹងតែគ្រប់គ្នា ប៉ុន្តែភាគតិចណាស់ ដែលដឹងពី ប្រវត្តិ របស់គាត់។ ដូចនេះ ប្លក់របស់ខ្ញុំនេះ នឹង សរសេរ អំពីប្រវត្តិរបស់គាត់ អោយអ្នក ទាំងអស់គ្នាបានដឹង។ ប៉ុន្តែសូមរង់ ចាំបន្តិច ព្រោះ អត្ថបទវែង បន្តិច ត្រូវការពេលច្រើន ។
នាយញូងមានដើមកំណើត នៅស្រុកសួនមង្ឃុតមាន ឪពុកឈ្មោះ សួន ម្តាយឈ្មោះ សែន។ មុននឹង នាយញូង មកទំពោះ ម្តាយបុរសជាឪពុក បានសុបិនឃើញព្រះកាល (គឺជាព្រះអាទិទេព ផ្នែកពេលវេលា ឬក៏មច្ចុរាជ ) យកដាវ មួយមកហុចប្រគល់ឱ្យ។ តាមសុបិននេះលោកគ្រូ ចៅអធិការវត្តភ្នំ បាន ទស្សន៏ទាយថា ប្តីប្រពន្ធ នេះ នឹងបានកូនប្រុស ហើយកូនប្រុសនេះនឹងបាន ឡើងសោយរាជ្យ តែមិនមាន អាយុវែងទេ។ នៅពេលដែលនាងសែន មាន ផ្ទៃពោះ តែងតែ ចង់បរិភោគប្រមាត់ដី (រុក្ខជាតិម្យ៉ាង តូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលគេតែងតែ យកមកដាំ សំរាប់ដាំលំអតាម សួនច្បារ)។ នាយសួនជាប្តីតែងតែទៅបេះកាត់យកមកចំអិនធ្វើអាហារឱ្យ ប្រពន្ធ បរិភោគ តាមចំនង់ ជាប្រក្រតី។ គ្រប់ថ្ងៃខែ ពេលវេលាកាលណា គឺនៅថ្ងៃទី ៦កើត ខែពិសាខ ឆ្នាំថោះ ព.ស ១១៥៤ គ.ស ៦១២ នាងសែនសម្រាលបាន កូនប្រុសម្នាក់ ដូចហោរាទស្សន៍ទាយមែន ។ ទារកនោះមានសម្បុរពណ៌ខ្មៅ ស្រអែមស្វាយ ដែលជាហេតុនាំឱ្យម្តាយឪពុកដាក់ឈ្មោះហៅថា ញូង។
លុះចូលដល់វ័យល្មមនឹងសិក្សាបានកុមារ ញូង ត្រូវបានឪពុកម្តាយ យកទៅឱ្យ រៀនសូត្រក្នុងសលោកម្នាក់ គ្រូចៅ អធិការវត្តភ្នំ។ ស្លេះសេចក្តីប៉ុណ្ណឹងចុះ នឹងនិយាយអំពីព្រះបាទចក្រព័ត្របន្តិចសិន។
កាលដែលព្រះបាទស័ង្ខចក្រ ឬ ស្តេចគំលង់ ព្រះមហាក្សត្រខ្មែរ ទី១៥ ចូលទីវង្គត ទៅ ព្រះរាជបុត្រ របស់ព្រះអង្គ ព្រះនាម ចក្រព័ត្របានឡើង សោយរាជសម្បតិ្ត គ្រប់គ្រងប្រទេសកម្ពុជាបន្តពី ព្របិតាក្នុង ព្រះជន្ម២១វស្សា។
ពិធីអភិសេកព្រះចក្រព័ត្រជាព្រះមហាក្សត្របានប្រារព្ធយ៉ាងឱឡារិកនៅថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំ វក ព.ស ១៥១៦ ត្រូវជា គ.ស៩៧២ ។ ព្រះអង្គជាស្តេចខ្មែរទី ១៦ហើយ មានព្រះរាជបរមនាមថា ព្រះបាទសម្តេច ព្រះចក្រព ត្រាធិរាជមរមបពិត្រ។ ព្រះអង្គគង់នៅព្រះបរម រាជវាំងមហានគរដដែល។
ព្រះបាទចក្រព័ត្រ មានព្រះរាជាបុត្រពីរព្រះអង្គ។ បុត្រច្បង ព្រះនាមបទុមកុមារ ប្រសូត្រ នៅឆ្នាំវក និង ព្រះរាជបុត្របន្ទាតប់ ព្រះនាម សិរីកុមារ ប្រសូត្រនៅ ឆ្នាំរកា។ ជាមួយគ្នានេះអ្នកម្នាងកែវ ត្រូវជាមហេសី ម្នាក់ទៀត របស់ស្តេចចក្រព័ត្រ ក៏មានគភ៌ដែរ គឺនៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ត្រូវជាគ.ស ១០០០។ សម័យមួយ ព្រះរាជា បានចេញបញ្ជាឱ្យនាម៉ឺន សព្វមុខមន្ត្រីកេណ្ឌ ប្រជានុរាស្ត្រ គ្រប់ខេត្តខណ្ឌ ឱ្យមកកាប់ឈើជញ្ជូនថ្ម សាងសង់ ព្រះបរមរាជវាំង និង បាចទឹកសំអាត ស្រះ អូរ ប្រឡាយតូចធំ ក្នុងព្រះនគរ។ ក្នុងចំនោមប្រជាជនកំណែន ទាំងនោះគេ ឃើញមានបុរស ម្នាក់មាឌមាំរាងធំ សម្បុរខ្មៅ ឈ្មោះនាយញូង។ នាយញូងត្រូវចៅហ្វាយ ខេត្តចាត់ឱ្យធ្វើជាមេរយ ពួកកំណែន ហើយ បញ្ជូនទៅបំពេញការងារឯមហានគរ ។ ក្រុមរបស់នាយក្រញូង ត្រូវគេបង្គាប់ឱ្យទៅ កាប់ឈើ និង ជញ្ជូនថ្មនៅជើងភ្នំដងរែក។ ក្រុមកំណែនខ្លះទៀត ក៏មានទៅធ្វើការឯភ្នំ គូលែនដែរ។
ព្រឹត្តការណ៏កំណែន នេះ បានធ្វើឱ្យប្រជាជនខ្មែរទាំងប្រុស ទាំងស្រី ខឹង សម្បាក្តៅក្រហាយគ្រប់ៗគ្នា។ គឺដោយសារខ្លាចអំណាចស្តេច ខ្លាចទទួលទោស ពៃ ម្លោះហើយ ម្នាក់ៗ ចេះតែខាំមាត់សង្កត់ធ្មេញ គោរពធ្វើតាម តែបញ្ជាទៅ។
ថ្ងៃមួយនាយញូង ត្រូវដល់វេននៅចាំជំរុំ ហើយមានភារកិច្ចដាំស្លចំអិនម្ហូបអាហារ សំរាប់សមាជិកក្រុមកំណែន ឯទៀត ដែលទៅបំពេញភារកិច្ច។ វេលាដាំបាយឆ្អិនកាលណា នាយញូងរកអ្វី មិនបានមក ជ្រួយបាយ ក៏ងាកឆ្វេងស្តាំ ស្រាប់តែ ក្រឡេកឃើញមែកដើមរកាខ្មៅ។ នាយញូងក៏ ឈោង ចាប់យកមែក ដើមរកា ខ្មៅនេះមក ជ្រួយបាយ។ រំពេចភ្លាមនោះ បាយដែលមានពណ៌សស្គុះ ក៏ប្រែក្លាយជា ខ្មៅវិញ ដោយក្តីហេវហត់ និង ឃ្លានផង នាយញូង ក៏បរិភោគ បាយពណ៌ ខ្មៅនោះ ទាល់តែអស់ពីខ្ទះ។ បន្ទាប់មកនាយញូងក៏ចាប់ផ្តើម ដាំបាយ ថ្មីសំរាប់ សមាជិក កំណែនឯទៀត។ តែម្តង នេះដល់ពេល នាយញូងរកមែកដើមរកាខ្មៅនោះ មកជ្រួយបាយ ស្រាប់តែ មែកឈើនោះ បាត់ស្រមោល រកមិន ឃើញ។ មែកដើមរកាខ្មៅ ដែលបាននោះ គេមិនដឹងឡើយថា ជាអន្តរាគមន៏ របស់ទេវតាឬ ខ្មោចអារក្ស យកមកដាក់ ហើយលាក់ បំបាំងវិញ! ប៉ុន្តែបើតាម ពង្សាវតារវត្តទឹកវិល ក្នុងស្រុកស្អាង ខេត្តកណ្តាលបាន សរសេរកត់ត្រាទុក មកថា ដោយគុណ បុណ្យបារមីនាយញូងនឹង ត្រូវបានធ្វើជាស្តេច ទើបបាន ជាទេវតា មកដាក់បណ្តុះ ឱ្យមានដើមរកាខ្មៅ ដុះនៅចំកណ្តាលកន្លែងដែលពួកកំណែន របស់នាយញូង ត្រូវមកបោះ ជំរុំតាំងទីយ៉ាងដូច្នេះ។
គ្រាន់តែបរិភោគបាយនោះឆ្អែត នាយញូងក៏ចាប់ផ្តើមមានកម្លាំងខ្លាំងក្លា កើតឡើងប្រឺសៗ ជាលំដាប់ដោយ មិនដឹងខ្លួន។ គឺនៅពេលដែលនាយញូងចាប់ទាញពត់មែកដើមឈើទាល យកមកដាក់ ព្យួរសង្រែក បាយទើប នាយដឹងថាមាន កំលាំងខ្លាំងអស្ចារ្យស្មើរនឹង ដំរីសារប្រាំពីរ។ នាយញូងអាចពត់ កាច់និង ដកដើមឈើទាល បានយ៉ាងងាយ ស្រួល មិនបាច់ខំ។ ក្រុមកំណែនទាំងអស់កាលបើឃើញ មហិទ្ធិរិទ្ធិបារមី នាយញូង សមាជិក កំណែន ទាំងនោះ ក៏នាំគ្នាបាក់បប ខ្លបខ្លាច កោតស្ញប់ស្ញែង គោរពបូជាទុកជាអ្នកមានបុណ្យ។ ម្នាក់ៗយល់និង ជឿថានាយញូង ជាតួអង្គព្រះបាទធម្មិក ដែលយាង ចុះមកចាប់កំនើតជាមនុស្សលោក ដើម្បីស្រោចស្រង់ និងលើកស្ទួយតម្កើងព្រះពុទ្ធ សាសនា។ ប្រជាជនកំណែន ទាំងនោះនាំគ្នាសុំចុះចូលបំរើ នាយញូង ហើយសុំតែង តាំងឱ្យឡើងធ្វើជាស្តេច។
នៅពេលដែលនាយញូងកំពុងតែមានកម្លាំងកើនមហិមាដូចដំរីសារប្រាំពីរ ស្រាប់តែមានដំបងមួយបាន លេច ចេញមក ធ្វើជាអាវុធ។ គឺដំបងឈើគ្រញូងមានប្រវែង ប្រាំហត្ថមួយចង្អាម។ នាយញូងចាប់យក ដំបងនោះមកគ្រវី វិលញាប់ស្មេដូចកងចក្រ ហើយនាយក៏អាចហក់លោតបានដល់កម្ពស់ទៅ ១៥ហត្ថ ផងដែរ។ មនុស្សម្នាទាំង ឡាយដែលបានឃើញ ឬទ្ធិចេស្តារបស់នាយញូងខ្លាំងអស្ចារ្យដូចនេះ ក៏បានដាក់ ឈ្មោះឱ្យថា ដំបងក្រញូង ជាប់ជារៀងដរាបរហូតមក។ ដឹងច្បាស់ថាខ្លួនមានកម្លាំង ខ្លាំងក្លាពូកែ លើសអស់មនុស្សធម្មតា ហើយ មានឬទ្ធិ បុណ្យអំណាច នាយញូងក៏ចាប់ផ្តើម បែកគំនិតចង់ សោយរាជ្យធ្វើជាស្តេចដូចដែលក្រុម ជនកំណែនទាំងអស់ ឱ្យឈប់កាប់ឈើសំរាប់យកទៅសង់ព្រះរាជវាំង ស្តេច។ ក្រុម កំណែន ទាំងអស់ត្រូវនាំគ្នាកាប់ ឈើធ្វើជាដំបង ព្រនង់វិញ និង នាំគ្នាកាន់អាវុធមានកាំបិត ដាវលំពែង ពូថៅ ព្រួញ ធ្នូ ស្នា ហើយនាំគ្នារៀបចំហ្វឹកហ្វឺនជា កងទ័ព ដើម្បីចេញដំនើរ ទៅព័ទ្ធវាយវាំង ប្រហារស្តេចព្រះបាទចក្រព័ត្រ។ ប្រជាជនទាំង អស់បានស្មោះស្ម័គ្រ នាំគ្នាមូល មីរដើរតាម ដំបងគ្រញូង ដូច្នេះគេអាចរួចពីកំណែន លែងនឿយហត់កាប់ ឈើជញ្ជូនថ្មបំរើស្តេចទៀត។
ពង្សាវត្តាវត្តទឹកវិលប្រាប់ថា ដំបងគ្រញូងលើកទ័ព១០ម៉ឺននាក់ទៅឡោមព័ទ្ធព្រះមហានគរ។ ព្រះមហាក្សត្រ ព្រះនាម ចក្រព័ត្រគ្រានោះ ដែលកំពុងមានជំងឺរោគាព្យាធិយ៉ាង ទម្ងន់ ព្រះអង្គបានចែក ទ័ពជាពីរផ្នែក ឱ្យចេញ ទៅទប់ ទល់នឹងដំបងគ្រញូង។ ទ័ពផ្នែកទីមួយត្រូវចេញទៅក្រៅទីក្រុងវាយប្រយុទ្ធ ប្រឈមមុខផ្ទាល់នឹងសត្រូវ។ ឯទ័ពផ្នែកទីពីរ ត្រូវ នៅប្រចាំការពារ ព្រះរាជធានី។ ការប៉ះទង្គិចរាំងជល់គ្នា រវាងទ័ពទាំងពីរមានសភាព ខ្លាំងក្លាគួរ ឱ្យរន្ធត់។ ទាហានពល សេនាទាំងសងខាងស្លាប់និង របួសច្រើន មីរដេរដាស ។ ប៉ុន្តែមិនយូរប៉ុន្មានទ័ពរបស់គ្រញូង ក៏ចាប់ផ្តើមមានប្រៀបជាង ហើយក៏យកបាន ជោគ ជ័យកំទេចទ័ព ទីមួយរបស់ស្តេច ព្រះចក្រព័ត្រ។ ដំបងគ្រញូង វាយ សម្រុក រុលរុក តទៅ មុខទៀត រហូតដល់ទៅព័ទ្ធជុំជិតព្រះនគរ។ ខាងព្រះមហាក្សត្រ នៅសល់តែទ័ព ទុកសម្រាប់ការពារ ទីក្រុងតែ ប៉ុណ្ណោះ។ ទោះបីជាដូច្នេះក៏ដោយ ក៏ទ័ពរបស់ដំបងគ្រញូងនៅតែពុំ អាចវាយ ដណ្តើមយក រាជធានី បានដែរ។ កងទ័ពដំបងគ្រញូងឡោមព័ទ្ធព្រះមហានគរអោយរយៈពេល ២ខែ ហើយនៅ តែមិនទាន់បាន ជ័យជំនះផ្តាច់ព្រ័ត្រ ទៀត។ ក្នុងឱកាសនោះដំបងគ្រញូង ចាត់ពលសេនាគ្រប់រូបឱ្យ ប្រដាប់ជាប់ នឹងខ្លួននូវ ចន្លុះនិង ជ័រឈើ។ លុះយប់ជ្រៅ កាល ណា ដំបងគ្រញូង ក៏បញ្ជាឱ្យពលរេហ៏ ទាំងអស់ វាយប្រហារសន្ធប់ យ៉ាងគគ្រឹកគគ្រេង ដាក់ជណ្តើរលោត ផ្លោះ ឡើង កំពែង មហានគរ យ៉ាងរហ័សរហួន ហើយចាក់ស្រោចស្រព និង ដុតជ័រឈើ បោះចូលទៅ លើផ្ទះសម្បែង ក្នុង បរិវេណ ក្រុង។ មិនយូរប៉ុន្មាន កងទ័ពព្រៃរបស់ដំបងគ្រញូង ក៏វាយកំទេច ទ្វារមហានគរបានដោយជោជ័យហើយក៏រត់ សម្រុក ចូលវាយលុក រុករុល ប្រហារកាប់ចាក់យ៉ាងសាហាវ ឥតត្ រាប្រណី ទៅលើកងទ័ពព្រះរាជា និង ប្រជាពលរដ្ឋ ស្លូតត្រង់ ទាំងប្រុសស្រីទាំងចាស់ ទាំងក្មេង ។ ក្នុងគ្រានោះ ព្រះមហាក្សត្រព្រះចក្រព័ត្រ ដែលកំពុងដែលមានជម្ងឺយ៉ាង ធ្ងន់ធ្ងរ ផ្ទំនៅលឺព្រះទែន កាលបើលឺសូរស្នូរ អាវុធប៉ះ ទង្គិចគ្នា ឃើញ ភ្លើងកំពុងតែឆាបឆេះព្របរមរាជវាំង លឺសូរ សម្លេង ស្រែក ហ៊ោរ កញ្ជ្រៀវអឺងកង លាយ ឡំដោយ ការយំយែក ស្រែកឈឺចុកចាប់ព្រះអង្គខំប្រឹង ងើបឈរដេកព្រះខ័ន ដើម្បី ចេញទៅ តស៊ូ។ តែព្រះអង្គ ត្រូវដួលធ្លាក់ មកលើព្រះក្រឡាបន្ទំវិញ ហើយសុគត ក្នុងគ្រានោះទៅ។
កាលបើបានឃើញអ្នកមានបុណ្យ ជិះសេះដល់ដូច ហោរាទស្សន៏ទាយ ប្រជាពលរដ្ឋដែលនាំគ្នាចាំមើល កកកុញក្នុង មហានគរ ស្រែកហ៊ោរកញ្ជៀវ ទ្រហឹងអឺងកងរត់ប្រពាក់ ប្រពូនតាមមើលព្រឹត្តការណ៏។ ចំណែកស្តេច ដំបងគ្រញូង ដែលរង់ចាំអ្នកមានបុណ្យជាយូរណាស់មកហើយ កាលបើបានឃើញ ជាក់ ស្តែងនឹងភ្នែក កើតមានក្តីមួហ្មងក្តៅក្រហាយ ខឹងសម្បារជាខ្លាំង ចាប់ទាញដំបងគ្រញូង មកគប់ចោល តម្រង់ទៅពញាក្រែក ឬ ព្រហ្មកិល ដើម្បីប្រហារជីវិត ឱ្យក្សិណ ក្ស័យតែម្តង។ ប៉ុន្តែដំបងរបស់ ស្តេចដំបងគ្រញូងបែរ ជាអស់រិទ្ធិ មិនបានប៉ះចំអ្នកមានបុណ្យទេ ហើយក៏ធ្លាក់បាត់ទៅ។ កន្លែងដែល ដំបងធ្លាក់ ក៏ក្លាយជាអូរ ដែលមានឈ្មោះថា អូរដំបង។ ហើយតំបន់នោះក៏មានឈ្មោះថា បាត់ដំបង។
ឃើញហេតុភេទដ៏អស្ចារ្យ ដូច្នោះ ប្រជានុរាស្ត្រខ្មែរគ្រប់រូប ព្រមទាំងសេនា នាហ្មឺនសព្វមុខ មន្ត្រីក៏នាំគ្នាក្រាប ថ្វាយ បង្គំសំពះ ទទួល ព្រហ្មកិល។ ឯស្តេចដំបងគ្រញូងវិញ ដែលយល់ដឹងថា ខ្លួនអស់ បុណ្យបារមី អស់សមត្ថ ភាព ក៏សុខចិត្តដាក់ខ្លួន ក្រាបថ្វាយបង្គំ ពញាក្រែក ឬ ព្រហ្មកិលសុំ ចំណុះ ចុះចាញ់ហើយ លើករាជ្យ សម្បតិ្តប្រគល់ ថ្វាយក្នុងពេលជាមួយគ្នានោះទៅហោង។
អតីតស្តេចដំបងគ្រញូង បានសម្រេចចិត្តធ្វើដូចអ្វីដែលបានគិតទុកនោះមែន គឺធ្វើដំនើរគ្មានទិសដៅ ចាកចេញពី ព្រះនគរក្នុង ខែភទ្របទ ឆ្នាំវក។ ដំបងគ្រញូងបានទៅដល់ស្រុកលាវ។ កាលនោះ នគរ ចម្ប៉ាសាក់ ត្រូវហ្វូងដំរី ចេញមកយារយីរាតត្បាត ធ្វើអោយប្រជានុរាស្រ្ត រងទុក្ខវេទនា និង វិនាសហិន ហោចអស់ជាច្រើន។ ស្តេចដំបងគ្រញូង បានចេញទៅជួយ យកអាសារស្តេចលាវ កំចាត់អស់ហ្វូងដំរី ។ ដូច្នេះហើយ ដើម្បីតបស្នង សងគុណផង ហើយជា ពិសេស ដោយភ័យព្រួយបារម្ភ ខ្លាចកំលាំងអំនាច តេជៈបារមីផងទើបបានជាស្តេច ស្រុកលាវ ព្រះស៊ីសុច្ចណាគុណហ៊ុត លើកកូនក្រមុំព្រះនាម សយបុបា្ផ អោយទៅដំបងគ្រញូង ទុកធ្វើជា ភរិយា។ តែស្តេចលាវនឹកគិតក្នុងខ្លួនម្នាក់ឯងថា ដំបងគ្រញូងនេះ ខ្លាំងពូកែណាស់ ហើយនឹងអាច ក្បត់ដណ្តើមរាជ្យ ពីយើង ជាមិនខាន។ ដូច្នេះត្រូវតែធ្វើដូចម្តេច ដើម្បីកំចាត់អោយបានមុនជាដាច់ខាត ស្តេចលាវ ក៏អង្វរកូនស្រី អោយប្រើល្បិចកិច្ចកល ស៊ើបសួរប្តីថា តើធ្វើ ដូចម្តេច ទើបគេអាច សម្លាប់បាន? ហើយបើ ចង់សម្លាប់វិញ តើគេប្រើមធ្យោបាយ ដូចម្តេចដែរ? ។ កាលណាបានដឹងគ្រប់សេចក្តី ហើយ នាងត្រូវមកប្រាប់បិតាវិញជាបន្ទាន់។
លុះទៅដោយការលួងលោមរបស់ប្រពន្ធ ដំបងគ្រញូ រៀបរាប់អស់នូវរឿងអាថ៌កំបាំង ដែលមានជាប់ទាក់ ទង ទៅនឹង អាយុជីវិតរបស់ខ្លួន។ នាងសយបុបា្ផ ក៏យកដំនឹងនោះទៅប្រាប់បិតា តាមដំនើររឿង។ បានដឹង ដូច បំណងស្តេចលាវ មិនបង្អន់យូរឡើយក៏ចាត់ចែងរៀបចំអោយធ្វើ គ្រឿងយន្តដាក់ក្នុងបង្គន់សំរាប់ សំលាប់ ដំបងក្រញូង។ ថ្ងៃមួយនៅ ពេលដែលដើរចូលទៅក្នុង បង្គន់ដំបងគ្រញូង ដើរទៅទាក់ជើងនឹងខ្សែ ជាហេតុធ្ វើអោយគន្លឹះគ្រឿងយន្ត បាញ់ស្នចំចូល ក្នុងរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិន បានស្លាប់ភ្លាមនោះទេ ។ ពេលនោះដំបងគ្រញូងយល់ ច្បាស់ ណាស់ អំពីបុព្វហេតុដែល នាំបណ្តាល អោយអស់ជីវិត។ គាត់បាន ពោលថា មិនគួរណាយើងមកបរាជ័យចាញ់បោកគេ ដោយសារតែសម្ផស្ស របស់ស្ត្រីសោះ ហើយគាត់បានផ្តែផ្តាំទៀតថា៖
១- មិនត្រូវដេកលង់លក់ទេ នៅពេលណាដែលយើងត្រូវខ្យល់បោកបក់ បបោសអង្អែល។
២- កាលណាចូលដំនេក មិនត្រូវនិយាយរឿងអាថ៌កំបាំងប្រាប់ប្រពន្ធទេ។
៣- មិនត្រូវទុកចិត្តស្រីណា ដែលនៅក្រៅគ្រួសារឡើយ។
៤ – កាលណាឃ្លានគេត្រូវយកអង្ករមកលាង ដណ្តាំបាយអោយឆ្អិនសិន សិមបរិភោគក្រោយ។
ដោយមានរបួសជាទម្ងន់ ដំបងក្រញូងក៏ចាកចេញ ពីស្រុកលាវហើយត្រឡប់ទៅ ស្លាប់នៅឯស្រុកកំនើត របស់ខ្លួន វិញ គឺនៅស្រុកសួនមង្ឃុត នោះបើតាម ពង្សាវតារ វត្តទឹកវិល។ ពង្សាវតារដដែល បានបញ្ជាក់ បន្តទៀតថា ព្រះនាងសយ បុបា្ផ ដែលពោរពេញទៅដោយវិប្បិដិសារី បានធ្វើដំនើរទៅ តាមស្វាមី ហើយ បំរើកំដរ ប្រណិប័តន៏ រហូតដល់ថ្ងៃស្លាប់។ ព្រះនាងបានរៀបចំ ធ្វើពិធីបូជាតាម ទំនៀមទំលាប់ប្រពៃណី ហើយបានយកអដ្ឋិធាតុ ទៅតម្កល់ទុកក្នុងចេតិយ មួយ ក្នុងស្រុកចម្ប៉ាសាក់។
រីឯ ពញាក្រែក ឬ ព្រហ្មកិល វិញ ព្រះអង្គបានទទួលរាជាភិសេក នៅថ្ងៃ ១កើត ខែ មិគសិរ ឆ្នាំ វក ព.ស ១៥៥២ គ.ស ១០០៨។ ព្រះអង្គបានទទួល ព្រះបរមនាមថា ព្រះបាទសម្តេចសន្ធពអម្រែក ព្រះបរម ព្រហ្មកិលអង្គម្ចាស់។ (នេះបើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នព្វរតន៏) ។ តែបើតាមពង្សាវតារ វត្តកោកកាក ថា ពញាក្រែក ឬ ព្រហ្មកិល ព្រះអង្គមានព្រះបរមនាមថា ព្រះបាទសន្ធពអម្រិន្ទ៕
ប្រវត្តិសាស្ត្រ
កាលពីមុនសម័យអង្គរ និងសម័យអង្គរភាគខាងលិច និងភាគពាយ័ព្យនៃ បឹងទន្លេសាបគឺជាដែនដី អមោឃបុរៈនិងជាដែនដី ភិមៈបុរៈ ។ នៅក្នុង សម័យអង្គរដែនដីឬភូមិភាគអមោឃបុរីមានការរីកចំរើនខ្លាំងដោយសារ ដីមានជីរជាតិល្អ អាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបាន ប្រកបដោយទិន្នផលល្អប្រសើរ ។ ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅភូមិភាគនេះ ច្រើនជាភស្តុតាង បង្ហាញ គឺមានប្រាសាទបុរាណជាច្រើនសន្ឋឹកសន្ឋាប់ក្នុងតំបន់នេះ ។ ប៉ុន្តែប្រាសាទបុរាណទាំងនោះ រលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់ លើកលែងតែប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្ទឹង បន្ទាយទ័យ បន្ទាយឆ្មារ ។ល។ ដែលនាម៉ឺនសព្វមុខមន្ត្រីនិងប្រជារាស្ត្រជំនាន់នោះបានកសាងឡើង សំរាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងទេវៈផ្សេងៗ ខាងព្រហ្មញ្ញសាសនា ឬក៏ដល់ព្រះពុទ្ឋ និងពោធិសត្វផ្សេងៗខាង ពុទ្ឋសាសនា។
នៅសតវត្សរ៍ក្រោយមកទៀត ដែនដីខេត្តបាត់ដំបង ត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចំបាំងរាំងជល់ ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្ស ១៥-១៦-១៧-១៨ ធ្វើអោយជីវភាព រស់នៅរបស់ប្រជាជនបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស និរាសគ្រួសារទ្រព្យសម្បិត្តផ្ទះសម្បែងគួរអោយខ្លោចផ្សារ។
នៅចុងសតវត្សទិ១៨ដល់ដើមសតវត្សទី២០បាត់ដំបងក៏ធ្លាក់នៅក្រោម អំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្សរ៍ ដែលគ្រប់គ្រងដោយអំណាចគ្រួសារ ចៅហ្វាបែនក្រោយមកគេដាក់ឈ្មោះថា " ត្រកូលអភ័យវង្ស "អស់៦តំណរហូតដល់ឆ្នាំ១៩០៧ ។
តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកអោយកម្ពុជាវិញ នូវទឹកដីដែលខ្លួនធ្លាប់កាន់ កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណនិងចុងកាល់ដោយប្តូរ និងខេត្តត្រាតនិងតំបន់ដាច់សេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ ប៉ុន្មានខែក្រោយមកព្រះករុណាព្រះបាទស៊ីសុវត្ថិទ្រង់បានចេញព្រះ រាជប្រកាសលេខ៦៦ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ១៩០៧កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា៣ខេត្ត គឺ ខេត្តបាត់ដំបង ខេត្តសៀមរាបនិង ខេត្តសិរីសោភ័ណ ។
នៅឆ្នាំ១៩២៥ ទឹកដីខេត្តបាត់ដំបង ត្រូវបានបែងចែកសារជាថ្មីអោយទៅ ជាខេត្តបាត់ដំបង មានស្រុក២គឺខេត្តបាត់ដំបង ខេត្តសៀមរាប ក្នុងនោះខេត្តបាត់ដំបងមានស្រុក២ គឺស្រុកបាត់ដំបង និង ស្រុក សិរីសោភ័ណ ។ នៅឆ្នាំ១៩៤០ ខេត្តបាត់ដំបងមានស្រុកចំនួន៧ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបុរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ និងស្រុកបិត្បូង។
នៅខែឧសភាឆ្នាំ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែតត្រូវបានបង្កើតឡើងចំណុះស្រុកសិរីសោភ័ណ ។ នៅខែកក្កដាឆ្នាំ១៩៥៧ ស្រុកទឹកជោរត្រូវបានបែងចែកទៅជា២ស្រុកគឺ ស្រុកព្រះនេតព្រះ និង ស្រុកភ្នំស្រុក ។ ស្រុកសិរីសោភ័ណត្រូវបានបែងចែកទៅជា២ស្រុកដែរគឺ ស្រុកសិរីសោភ័ណ និង ស្រុកបន្ទាយឆ្មា។ នៅខែមិនា ឆ្នាំ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតនៅឆ្នាំ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថា ស្រុកអូរជ្រៅ។ នៅខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដីមោងឬស្សីមួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ ក្រឡ ។ នៅខែមិនាឆ្នាំ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកមានទីតាំងនៅតាំង នៅថ្មពួក ។ ជាមួយគ្នានេះស្រុកបន្ទាយឆ្មាត្រូវបានដកចេញពីខេត្តបាត់ដំបង ឲ្យចំណុះខេត្តឧត្តមានជ័យវិញដែលជាខេត្តដែលទើបបង្កើតថ្មី ។
នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន២បានបង្កើតឡើងគឺ ស្រុកបាណន់ និងស្រុកគាស់ឡ ។ សរុបមកដល់ត្រឹមនេះស្រុកបាត់ដំបងមានស្រុកចំនួន៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ឡ និងតំបន់ រដ្ឋបាលចំនួន២ គឺ តំបន់រដ្ឋបាលបាក់ព្រា និងតំបន់រដ្ឋបាលល្វា ។ ក្នុងរបបវាលពិឃាត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃនៅខេត្តបាត់ដំបងក៏ដូចជា ខេត្តនានាទូទាំងប្រទេសដែរ ប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងពិសេសពីតំបន់ទីក្រុងទី ប្រជុំជនទៅកាន់ជនបទនិងតំបន់ព្រៃភ្នំ ។ ខេត្តបាត់ដំបងធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេស។